Payal Kadakia (Full story venture)

ពីដើមទុន 10,000  ដុល្លា ទៅជាក្រុមហ៊ុនតម្លៃ ​1,000,000,000 ដុល្លា

Payal Kadakia បានកើតនៅថ្ងៃទី 2 កុម្ភៈ ឆ្នាំ 1983 ក្នុងរដ្ឋ ​New Jersey ទឹកដីសហរដ្ឋអាមេរិក ​គាត់មានឪពុកម្តាយជាជនអន្តោប្រវេសន៍ដ៏ក្រីក្រ ដែលបានភៀសខ្លួនទៅរស់នៅទឹកដីប្រទេសមហាអំណាចនៅកំឡុងឆ្នាំ 1970  ដើម្បីស្វែងរកឳកាសថ្មីសម្រាប់ជីវិត… ដោយសារតែឥទ្ធិពល និងវប្បធម៍ប្រទេសជាតិ Payal Kadakia គឺធំឡើងជាមួយនិងចំណាប់ជាមួយនឹងការរាំរែក… នាងបានចូលរៀននៅក្នុងថ្នាក់របាំប្រពៃណីឥណ្ឌាតាំងពីអាយុ ​3ឆ្នាំមកម្ល៉េះ ហើយនាងក៏បានចាប់ផ្តើមចេញសម្តែងនៅក្នុងអាយុ 5ឆ្នាំ …​ ចំណាប់អារម្មណ៍ និងភាពងប់ងល់នៃការរាំរបស់ Payal Kadakia វាក៏បានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់នាង…។

ជីវិតសិក្សា និងការងារ… Payal Kadakia បានចូលរៀននៅក្នុងវិទ្យាល័យ Randolph ដែលនៅទីនោះនាងក៏ធ្លាប់មានចិត្តចាប់អារម្មណ៍ទៅលើមុខវិទ្យា គណិតវិទ្យា និងផ្នែកវិទ្យាសាស្ត្រផងដែរ ក្រោយមកទៅនាងក៏បានបន្តក៏សិក្សានៅក្នុងសកលវិទ្យាល័យ Massachusetts Institute of Technology ឬក៏ហៅកាត់ថាសកលវិទ្យាល័យ (MIT) , ហើយនាងក៏បញ្ចប់ការសិក្សា និងថែមទាំងទទួលបានសញ្ញាប័ត្រផ្នែកវិទ្យាសាស្ត្រផងដែរ…។ នៅឆ្នាំ 2005 ក្រោយពីបញ្ចប់ការសិក្សា Payal Kadakia ក៏បានចាប់ផ្តើមប្រលូកនៅក្នុងវិស័យការងារពេញម៉ោង ក្នុងតួនាទីជាអ្នកគ្រប់គ្រង និងប្រឹក្សាយោបល់ក្នុងក្រុមហ៊ុនមួយដែលមានឈ្មោះថា​ Bain & Company …។ លុះដល់ឆ្នាំ 2008 នាងក៏បានផ្លាស់ទៅក្រុមហ៊ុន Warner Music Group ក្នុងតួនាទីជាជំនួយការនាយក… 

នៅកំឡុងពេលដែល Payal បំពេញការងារឲ្យក្រុមហ៊ុនដ៏ទៃ នាងក៏នៅតែបន្តក្តីស្រលាញ់របស់នាងចំពោះសិល្បៈរបាំប្រពៃណីរបស់នាងផងដែរ…។

ក្តីស្រលាញ់ដ៏ធំធេងចំពោះសិល្បៈរបាំរបស់ Payal វាបានជួយជម្រុញកម្លាំងចិត្ត និងបានជួយសម្រួចភាពជាសហគ្រិន រហូតដល់នាងបានគិតនឹងចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា ClassPass …។

ដំណើរដើមទង នៃការចាប់ផ្តើមអាជីវកម្ម ​​ClassPass ដែលជាវេទិកាអនឡាញសម្រាប់អ្នកហាត់ប្រាណ (Online Fitness Platform)   ផ្តើមដោយទុន ​10,000 ដុល្លា…

១…ក្តីសុបិន្ត (ទស្សនវិស័យ និងគំនិត)

·        ក្នុងឆ្នាំ 2011…

·        កំណត់សំគាល់បញ្ហា និងតម្រូវការទីផ្សារ ៖ Payal Kadakia បានធ្វើការកំណត់សំគាល់ឃើញបញ្ហានៅក្នុងវិស័យហាត់ប្រាណយករូបរាងកាយស្អាត (Fitness industry) ៖ គឺការហាត់ប្រាណទូទៅគឺមានតម្លៃថ្លៃ និងស្មុគស្មាញ… ដែលវាជាឧបសគ្គដ៏ធំសម្រាប់មនុស្ស ឬអ្នកហាត់ប្រាណទូទៅពួកគេមិនអាចស្វែងរកវិធីសាស្ត្រផ្សេងៗ ក៏ដូចជាពួកគេត្រូវតែទៅកន្លែងហាត់ប្រាណជាប្រចាំ …វាហាក់ដូចជាពួកគេត្រូវជាប់សោរនៅមួយកន្លែង …

·        អភិវឌ្ឍគំនិត និងរកដំណោះស្រាយ ដោយចាប់ផ្តើមបង្កើតផលិតផល ឬសេវាកម្មគម្រូ ៖ ក្រោយពេលដែល Payal Kadakia មើលឃើញបញ្ហានាងក៏បានចាប់ផ្តើមស្វែងរកគំនិត និងដំណោះស្រាយ ចុងក្រោយ Payal Kadakia ក៏បានផុសគំនិតក្នុងការបង្តើត ClassPass ឡើង ដែលវាគឺជាវេទិកាអនឡាញសម្រាប់អ្នកហាត់ប្រាណ ដោយពួកគេគ្រាន់តែធ្វើការបង់ប្រាក់ប្រចាំខែ (Subscription model) នោះពួកគេនឹងអាចមានគ្រូបង្ហាត់គ្រប់ទីកន្លែងដោយមិនចាំបាច់ទៅកន្លែងហាត់ប្រាណផ្ទាល់… (ការបង្ហាត់បង្រៀនក្បួនហាត់ប្រាណតាមវេទិកាអនឡាញ)…

·        កំណត់បេសកកម្ម និងទស្សនវិស័យរយៈពេលវែង ៖ ក្រោយមក Payal Kadakia ក៏បានកំណត់បេសកកម្មសម្រាប់វេទិកា ClassPass នោះគឺដើម្បីជម្រុញឲ្យមនុស្សអាចរស់នៅប្រកបដោយសុខភាពល្អ មានរាងកាយស្អាត ក្រោមលក្ខខណ្ឌសាមញ្ញ និងងាយស្រួល ដោយគ្រាន់តែប្រើម្រាមដៃចុចទូរស័ព្ទមួយឃ្លីក នោះអ្នកប្រើប្រាស់នឹងមានគ្រូបង្រៀនល្អៗ និងថែមទាំងមានក្បួនហាត់ជាច្រើនផងដែរ… ចំណែកទស្សនវិស័យរយៈពេលវែងរបស់ ​​ClassPass នោះគឺបម្លែងទៅជាវេទិកាសកល (Global Platform) ដើម្បីអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅក្នុងពិភពលោក ក្នុងការផ្តល់នូវបទពិសោធន៍ទាក់ទងទៅនឹងសុខភាពដ៏សម្បូរបែប…

២…ចាប់ផ្តើមសិក្សាអំពីទីផ្សារ

·        ឆ្នាំ 2011-2012

·        សិក្សាស្វែងយល់ពីទីផ្សារដើម្បីដឹងពីតម្រូវការ និងការប្រកួតប្រជែង ៖ Payal Kadakia បានធ្វើការសិក្សាទីផ្សារយ៉ាងហ្មតចត់ ចុងក្រោយនាងក៏បានកត់សំគាល់ឃើញថា សេវាកម្មចុះឈ្មោះជាប្រចាំខែ (subscription model) គឺនៅមានចន្លោះប្រហោង ហើយត្រូវតែប្រញ៉ាប់ធ្វើឲ្យបាន… ហើយនាងក៏បានរកឃើញថាសម្រាប់ដៃគូប្រកួតប្រជែងគឺពួកគេនៅខ្វះខាតភាពបទបែនសម្រាប់សមាជិកដែលចុះឈ្មោះ ដូច្នេះវាក៏បានក្លាយជាឳកាសដ៏ល្អ…

·        ពង្រឹងគំនិត បង្កើតផលិតផល និងសេវាកម្មគម្រូ ចាប់ផ្តើមបើកឲ្យមានការបញ្ជាទិញទុកមុន (Pre-sale-order) Payal Kadakia បានចាប់ផ្តើមសាកល្បងធ្វើការតេស្តទីផ្សារដោយនាងបានចាប់ផ្តើមផ្ញើគម្រូសេវាកម្មថ្មីរបស់នាងទៅដល់អតិថិជនដែលមានសក្តានុពលមួយចំនួន… នាងក៏បានយកគម្រូសេវាកម្មរបស់នាងទៅតេស្តសាកល្បងបន្ថែមក្នុងន័យកិច្ចសហការជាមួយក្លឹបហាត់ ឬក៏ Gym center, fitness studio… ចុងក្រោយព័ត៌មានដែលទទួលបានគឺវាមានភាពវិជ្ជមានខ្លាំង ទាំងអ្នកដែលចង់ប្រើប្រាស់សេវាកម្ម (Monthly subscription) ក៏ច្រើន ចំណែក ក្លឹបហាត់ប្រាណក៏បានបង្ហាញចំណាប់អារម្មណ៍ពេញចិត្ត…

·        ចាប់ផ្តើមកំណត់អតិថិជនគោលដៅ​ និងកំណត់ការឈឺចាប់របស់ពួកគេទាំងនោះ ៖ ClassPass បានកំណត់យកអតិថិជនគោលដៅជាមនុស្សដែលមានវ័យក្មេងល្មម… ជាពិសេសអ្នកដែលចង់បានជម្រើសក្នុងការហាត់ប្រាណដោយសម្បូរបែប… តែមិនចង់ជាប់ Lock នៅតែមួយកន្លែង ( Locked in one gym center)… ចំពោះការឈឺចាប់គឺ ClassPass បានផ្តោតលើភាពបទបែនរបស់សមាជិក ដែលពួកគេពិបាកស្វែងរកក្បួន និងក្បាច់ថ្មីៗនៃការហាត់ប្រាណ និងមិនអាចផ្លាស់ប្តូរកន្លែងដោយខ្លាចការបង់ថ្លៃចំណាយខ្ជះខ្ជាយ…

៣…ការរៀបចំផែនការ និង យុទ្ធសាស្រ្ត

·        ឆ្នាំ 2012

·        ចាប់ផ្តើមរៀបចំផែនការអាជីវកម្ម (គោលដៅ, ដើមទុន, យុទ្ធសាស្រ្តទីផ្សារ, និងប្រតិបត្តិការជាដើម) ៖ Payal Kadakia បានចាប់ផ្តើមសរសេរផែនការអាជីវកម្ម ដោយរួមបញ្ចូលដូចជា គោលដៅលម្អិតក្រុមហ៊ុន ការពង្រីកទៅទីក្រុងផ្សេងៗ ចំនួនសមាជិកដែលត្រូវការ និងការពង្រីកទំហំសមាជិកបន្ថែមជាដើម… Payal Kadakia ក៏បានគ្រោងនូវផែនការផលិតប្រាក់ចំណូលតាមរយៈការផ្តល់ឲ្យអតិថិជនធ្វើការទូទាត់ប្រាក់ជាប្រចាំខែតាមទម្រង់ (Monthly subscription)… ហើយការចែកចំណូលទៅ ក្លឹបហាត់ប្រាណដែលជាដៃគូគឺអាស្រ័យលើចំនួនអ្នកដែលចូលរួមចុះឈ្មោះ…

·        ជ្រើសរើសម៉ូឌេលអាជីវកម្ម (B2B , B2C, Subscription…)ClassPass បានជ្រើសយកជម្រើស B2C subscription មានន័យថាលក់ទៅឲ្យអតិថិជនផ្ទាល់ដោយតម្រូវឲ្យពួកគេបង់ប្រាក់ជាប្រចាំខែ ​ជាទម្រង់ Subscription,

·        កំណត់តម្លៃ និងយុទ្ធសាស្ត្របង្កើនប្រាក់ចំណូល ៖ តម្លៃដំបូងត្រូវបានកំណត់គឺ 99 ដុល្លាក្នុងមួយខែ ដោយអ្នកចុះឈ្មោះអាចសិក្សាក្បួនហាត់ បានចំនួន 10 ថ្នាក់ផ្សេងៗគ្នា…

៤…បង្កើតផលិតផល និងសេវាកម្ម

·        ឆ្នាំ 2012-2013

·        អភិវឌ្ឍផលិតផល (ការបង្កើត រួមមានការស្វែងរកដៃគូ និងការសរសេរកូតជាដើម) ៖ ដើមទុនដំបូងគឺចំនួន 10,000 ដុល្លា ដែលបានពីការសន្សំ និងលុយរបស់គ្រួសារនាងមួយចំនួន… Payal បានចាប់ផ្តើមបង្កើត ជាវេទិកាអនឡាញមួយ… ដែលវាគឺជាសេវាកម្មអនឡាញអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់អានកក់កន្លែងហាត់ប្រាណតាមក្លឹបក្នុងតំបន់… នៅពេលនោះនាងបានជួលមនុស្សមួយក្រុមតូចដើម្បីពង្រឹង Website និងអភិវឌ្ឍន៍ ​App...

·        ពង្រឹងគុណភាព និងធ្វើឲ្យមានភាពខុសប្លែក ៖ វេទិកាដំបូងរបស់  Payal  គឺត្រូវបានបង្កើតឡើងដើម្បីអាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួលក្នុងការចុះឈ្មោះ និងស្វែងរកក្លឹបហាត់ប្រាណក្នុងតំបន់…

·        តេស្តសាកល្បង និងពង្រឹងគុណភាពផលិតផល (App,អេប) ៖ ក្រោយពីបង្កើតបានជាផលិតផលគម្រូរួច Payal ក៏បានអនុញ្ញាតឲ្យអតិថិជនដំបូងរបស់នាងធ្វើការសាកល្បងប្រើប្រាស់ ដើម្បីទទួលបានព័ត៌មានត្រលប់…

៥…រៀបចំផ្លូវច្បាប់ និងហិរញ្ញវត្ថុ

·        ឆ្នាំ 2013

·        ការចុះឈ្មោះជាផ្លូវការ ៖ នៅក្នុងឆ្នាំ 2013  Payal បានចុះឈ្មោះជាផ្លូវការសម្រាប់អាជីវកម្មរបស់នាង ដោយនាងបានជ្រើសរើស ឈ្មោះ ClassPass, Inc.

·        ការរៀបចំផ្នែកហិរញ្ញវត្ថុ ៖ Payal ក៏បានរៀបចំប្រព័ន្ធធានាគារដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់ ដោយបែងចែកការប្រើប្រាស់ផ្ទាល់ខ្លួន និងក្រុមហ៊ុនឲ្យនៅដាច់ដោយឡែក…

·        ការអនុវត្តតាមអនុលោម ៖ Payal បានពិភាក្សាជាមួយនឹងអ្នកជំនាញផ្លូវច្បាប់ ដើម្បីធានាពីការចុះឈ្មោះក្រុមហ៊ុន ការបង់ពន្ធ និងការការពារម៉ាកសញ្ញា…

៦…យុទ្ធសាស្រ្តទីផ្សារ និងការពង្រឹងម៉ាកយីហោ

·        ឆ្នាំ 2013-2014

·        ពង្រឹងអត្តសញ្ញាណនៃម៉ាកយីហោ (ស្លាកសញ្ញា, ឈ្មោះ ....) ៖ ផ្តោតលើភាពសាមញ្ញ ងាយយល់​ស្រួលចងចាំ…

·        រៀបចំយុទ្ធសាស្ត្រទីផ្សារ (ប្រើប្រាស់បណ្តាញសង្គម ការផ្សាយពាណិជ្ជកម្ម និងរៀបចំសាច់រឿង ឬក៏ Storytellingបងប្អូនចង់ស្វែងយល់ពីយុទ្ធសាស្ត្រទីផ្សារ និង ការរៀបចំ Storytelling សម្រាប់អាជីវកម្មបន្ថែមសូមអាវសៀវភៅ What The FCK , បងប្អូនអាចទាក់ទងមកតេលេក្រាមខ្ញុំផ្ទាល់បាន) ៖ Payal និងក្រុមការងារ បានប្រើប្រាស់ Instagram និង Facebook ដើម្បីពង្រឹងម៉ាកយីហោ… ClassPass ក៏បានពឹងផ្អែកយុទ្ធសាស្រ្តបុរាណ Word of mouth ឬក៏មាត់មួយទៅមួយមួយផងដែរ ដោយពួកគេបានផ្តល់ជាការលើកទឹកចិត្តក្នុងការប្រើប្រាស់ដោយឥតគិតថ្លៃ…

·        កសាង គេហទំព័រ ( Website និង​ E-commerce) Payal បានផ្តោតលើការបង្កើតអេប App សម្រាប់ប្រើប្រាស់លើទូរស័ព្ទ ដើម្បីពង្រឹងភាពងាយស្រួលដល់អ្នកប្រើប្រាស់…

Ø  គួរបញ្ជាក់ថាពីដំបូង ជាពិសេសគឺដើមទុនសម្រាប់ធ្វើទីផ្សារគឺមានតិចខ្លាំង ដោយសារដើមទុនមានកម្រិត តែដោយសារតែសមត្ថភាពធ្វើជំនួញ និងចំនួនអ្នកប្រើប្រាស់ចាប់ផ្តើមមានការកើនឡើង វាក៏បានពង្រឹង ClassPass បន្តិចម្តងៗ…

៧…ការលក់ ​និងចំនួនអ្នកប្រើប្រាស់

·        ឆ្នាំ 2013-2014

·        ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ៖ ClassPass ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ 2013 ក្នុងទីក្រុង New York... សេវាកម្មមួយនេះទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ព្រោះតែភាពបទបែន និងមានទំនោរលើភាពទាន់សម័យសម្រាប់អ្នកដែលចូលចិត្តហាត់ប្រាណ…

·        យុទ្ធសាស្ត្រនៃការលក់ ៖ លក់ផ្ទាល់, លក់ទៅដៃគូ-Gym studio or Gym club- និងតាមរយៈបុគ្គលមានឥទ្ធិពល​ Infuencer

·        ផ្តល់នូវសេវាកម្មដ៏ល្អ ៖ Payal បានផ្តោតលើអតិថិជនជាធំ ​ដោយនាងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើ ​តម្រូវការអតិថិជន ​និងធានាថា App​ ឬវេទិការបស់នាងគឺដំណើរការបានល្អ…

៨…ជួបប្រទះបញ្ហា និងឧបសគ្គ

·        ឆ្នាំ 2014-2015

·        ការប្រកួតប្រជែង បញ្ហាគាំងលំហូរសាច់ប្រាក់ និងការលក់ចាប់ផ្តើមមានបញ្ហា ៖ ClassPass​ បានជួបប្រទះបញ្ហាទាំងនេះ ក្រោយពេលចាប់ផ្តើមបានមួយរយៈ ជាពិសេសគឺដៃគូប្រកួតប្រជែងដែលផ្តល់សេវាកម្មស្រដៀង និងដូចគ្នាទៅនឹង ClassPass … ម្ចាស់ក្លឹបហាត់ប្រាណក៏បានចាប់ផ្តើមសួរពីបញ្ហាកម្រៃជើងសារធ្លាក់ចុះ វាបានបង្កជាបញ្ហាល្អក់កករទុះនាក់ទំនង…

·        ការសម្របខ្លួនទៅនឹងទីផ្សារ និងការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ៖ ដើម្បីអាចឆ្លើយតបនឹងបរិបទទីផ្សារ Payal  បានព្យាយាមសម្របខ្លួន ដើម្បីធ្វើការបន្តជាមួយនឹងម្ចាស់ក្លឹប ហើយនាងក៏បានព្យាយាមណែនាំពីម៉ូឌេលនៃសមាជិកភាពថ្មីៗ ​ដែលមានភាពបទបែន នេះគឺជាការឆ្លើយតបជាមួយនឹងតម្រូវការអ្នកប្រើប្រាស់…

·        រៀនសូត្រពីបញ្ហា និងផ្លាស់ប្តូរនៅពេលដែលចាំបាច់ ៖ Payal បានចាប់ផ្តើមផ្លាស់ប្តូរសេវាកម្មពីថ្នាក់ឥតដែនកំណត់ មកជាថ្នាក់អាស្រ័យលើតម្លៃនៃការបញ្ជាទិញ(Subscription price-base) ដើម្បីធ្វើឲ្យមានសមតុល្យជាមួយនឹងកម្រិតចំណូល…

៩…ស្វែងរកវីធីដើម្បីឈ្នះ

·         ឆ្នាំ 2016-2016

·        បង្កើតភាពខុសប្លែក ៖ Payal  ដឹងថាបើនៅតែបន្តបែបនេះនាងនឹងជួបប្រទះបញ្ហាជាច្រើនបន្តទៀត ដូច្នេះនាងក៏បានពង្រីកខ្លួនដើម្បីធ្វើឲ្យមានភាពខុសប្លែកពីដៃគូប្រកួតប្រជែង ដោយក្នុងនោះនាងបានចាប់ផ្តើមពង្រីក សេវាកម្មបន្ថែមដូចជា សេវាកម្មព្យាបាលដោយស្ប៉ា, សេវាកម្មថែរក្សាសម្រស់, និងសេវាកម្មថែក្សាសុខភាពជាដើម…

·        បេសកកម្ម និងទស្សនវិស័យ ៖ Payal  បានចាប់ផ្តើមបន្ថែមបេសកកម្ម និងទស្សនវិស័យ ដោយនាងបានរួមបញ្ចូល បញ្ហាសុខភាព សម្រស់ បន្ថែម ដូច្នេះ ClassPass មិនត្រឹមតែជាសេវាកម្មជំនួយការហាត់ប្រាណប៉ុណ្ណោះទេ តែក៏មាន ​បញ្ចូលនូវសេវាកម្មសុខភាព និងសម្រស់ផងដែរ ទាំងនេះគឺជាភាពចាំបាច់បំផុតដែលមនុស្សត្រូវការ…

១០…ពង្រឹង និងពង្រីក

·        ឆ្នាំ 2016-2017

·        ពង្រីកប្រតិបត្តិការ (ផលិតផលថ្មី ទីផ្សារថ្មី និងចំនួនសមាជិកបន្ថែម) ៖ ​​ClassPass បានបង្រីកបន្ថែមទៅដល់ចំនួន 35 ទីក្រុងបន្ថែមក្នុងទឹកដីសហរដ្ឋអាមេរិក ​និងថែមទាំងបានពង្រីកជាសកលទៅដល់ទ្វីបអ៊ឺរ៉ុប និងទ្វីបអាស៊ីមួយចំនួនផងដែរ…

·        ពង្រឹងគុណភាព ៖ ClassPass ក៏បានពង្រឹងគុណភាពបន្ថែមដើម្បីធានាដល់ប្រសឹទ្ធិភាពនៃការប្រើប្រាស់ ដោយពួកគេបានបន្ថែមនូវបច្ចេកវិទ្យា ស្វ័យប្រវត្តិ…

·        ពង្រឹងម៉ាកយីហោ និងថែរក្សាម៉ូយចាស់-Customer loyalty ClassPass នៅតែបន្តពង្រីក និងពង្រឹងម៉ាកយីហោបន្ថែម ជាពិសេសគឺជាថែរក្សាអតិថិជនចាស់តាមរយៈការលើកទឹកចិត្តផ្សេងៗ ដើម្បីឲ្យពួកគេអាចរក្សាការប្រើប្រាស់សេវាកម្មបានយូរ…

១១…ស្ថេរភាព និងភាពជោគជ័យរយៈពេលយូរ

·        2018-បច្ចុប្បន្ន

·        ច្នៃប្រឌិតបន្ថែម ដើម្បីរក្សាជំហរទីផ្សារ ៖ ClassPass  បានសិក្សាស្រាវជ្រាវ និងពង្រីកគំនិតច្នៃប្រឌិតជាច្រើន ជាពិសេសគឺការពង្រីកសេវាកម្មបន្ថែម…

·        កសាងក្រុមការងារ និងពង្រីកភាពជាអ្នកដឹកនាំ ៖​ ClassPass បានចាប់ផ្តើមក្រុមធនធានមនុស្ស និងបង្កើត និងពង្រីកមេដឹកនាំគ្រាក់ ដោយពួកគេបានជួលក្រុមមនុស្សដែលមានសមត្ថភាព ដោយហ៊ានលើការចំណាយ កំឡុងពេលដែល ClassPass ចាប់ផ្តើមមានសក្តានុពលខ្លាំង …

·        ពង្រឹងស្ថេរភាពហិរិញ្ញវត្ថុ និងវិនិយោគបន្ត ៖ ClassPass បានពង្រីកទុនវិនិយោគបានរហូតដល់ចំនួន 250,000,000 ដុល្លា​ នៅក្នុងឆ្នាំ 2019 ដែលវាបានជួយរក្សាជំហរក្រុមហ៊ុនមួយនេះបានយ៉ាងល្អនៅក្នុងវិស័យ សុខភាព និងសម្រស់…

Ø  បច្ចុប្បន្នក្រុមហ៊ុនមួយនេះមានតម្លៃនៅលើទីផ្សារ​ប្រមាណជា 1,000,000,000 ដុល្លា

 

*     លម្អិតអំពីហិរញ្ញវត្ថុ

Ø  ឆ្នាំ 2012 ឆ្នាំដំបូងនៃការចាប់ផ្តើម ដើមទុន 10,000 ដុល្លា

Ø  ឆ្នាំ 2013 ក្រោយពីម៉ាកយីហោចាប់ផ្តើមមានទីផ្សារ ក្រុមហ៊នបានពង្រីកដើមទុនបន្ថែម 2,000,000 ដុល្លា (ទុនអ្នកវិនិយោគ)

Ø  ឆ្នាំ 2014 ដើមទុនបន្ថែម 10,000,000 ដុល្លា (ទុនអ្នកវិនិយោគ)

Ø  ឆ្នាំ 2015 ដើមទុនបន្ថែម 30,000,000  ដុល្លា (ទុនអ្នកវិនិយោគ)

Ø  ឆ្នាំ 2019  ទុនសរុបចុងក្រោយ ​250,000,000 ដុល្លា (ទុនអ្នកវិនិយោគ)

-------------------

Ø  ក្នុងករណីបងប្អូនយកក្បួននេះទៅប្រមូលលុយអ្នកដ៏ទៃ ខ្ញុំមិនទទួលខុសត្រូវជាដាច់ខាត…

Ø  ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនដែលបានព្យាយាមអានលម្អិត ខ្ញុំសង្ឃឹមថាបងប្អូននឹងពេញចិត្ត ហើយវាក៏អាចនឹងក្លាយជាផ្នែកមួយជាគម្រូសម្រាប់អាជីវកម្មរបស់បងប្អូន ហើយខ្ញុំក៏សូមជូនពរបងប្អូនជោគជ័យនៅក្នុងជីវិត…

Ø  បើសិនជាបងប្អូន ចង់ទទួលបានភាពលម្អិតក្នុងក្បួនរៀបចំយុទ្ធសាស្ត្រអាជីវកម្មខ្នាតតូច បងប្អូនអាចូលរួមជាមួយខ្ញុំបានតាមរយៈលីងតេលេក្រាមខាងក្រោម តម្លៃត្រឹមតែ 15 ដុល្លាប៉ុណ្ណោះ នឹងទទួលបាន៖

 

ü  សៀវភៅយុទ្ធសាស្ត្ររៀបចំ  Storytelling សម្រាប់អាជីវកម្មមួយក្បាលដែលមានតម្លៃ 10 ដុល្លា ដោយ​ឥតគិតថ្លៃ (ដឹកជញ្ញ្ជូនឥតគិតថ្លៃ)…

ü  គម្រូផែនការអាជីវកម្មខ្នាតតូច…

ü  របៀបដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម…

ü  គន្លឹះប្រើប្រាស់បណ្តាញសង្គមឲ្យអស់ពីសក្តានុពលដោយឥតគិតថ្លៃ សម្រាប់ពង្រីកអាជីវកម្ម (មេរៀន)

ü  គន្លឹះបង្កើតមាតិកាដើម្បីជម្រុញអាជីវកម្ម (មេរៀន)

Ø  សូមចុចលីងតេលេក្រាម  https://t.me/Mr_EangNisotheara  ឬ ចុចលេខ Telegram 099 33 77 37

 

 

 

Comments

Popular posts from this blog