ក្រុមហ៊ុន Dr. Squatch

ពីទុន 5,000 ដុល្លា ទៅជាក្រុមហ៊ុនរកចំណូលបានប្រមាណជា 400,000,000  ដុល្លា (មានតម្លៃប្រមាណជា 2,000,000,000 ដុល្លា)

 

Jack Haldrup មិនមែនជាកូនអ្នកមាននោះទេ គាត់មានឪពុកម្តាយដែលមានជីវភាពសាមញ្ញមួយ Jack Haldrup ក៏មិនមានប្រវត្តិជាអ្នកជំនាញផ្នែកគីមីវិទ្យានោះទេ… គាត់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Indiana ក្នុងឆ្នាំ 2010 … ដំណើរផ្សងព្រេងក្នុងនាមជាសហគ្រិនរបស់គាត់គឺវាបានកើតឡើងដោយចៃដន្យ គឹដោយសារតែបញ្ហាប្រតិកម្មស្បែករបស់គាត់ គាត់បានព្យាយាមប្រើប្រាស់សាប៊ូដុំជាច្រើន ដែលគាត់បានឃើញតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម… តែចុងក្រោយគឺមិនអាចដោះស្រាយបញ្ហាប្រតិកម្មស្បែករបស់គាត់បានឡើយ ដូច្នេះគាត់ក៏បានសម្រេចចិត្តចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវរូបមន្តធម្មជាតិ និងបង្កើតសាប៊ូដុំដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរហូតអាចបង្កើតបានជាអណាចក្រដ៏ធំក្នុងការដោះស្រាយបញ្ហាបុរស…

 

 

ដំណើរដើមទងនៃការចាប់ផ្តើម និងជំហ៊ានពង្រីកខ្លួន ៖

 

១…ក្តីសុបិន្ត (ការបំផុសគំនិត)

·        ឆ្នាំ 2013

·        មានបញ្ហាផ្ទាល់ខ្លួន រកឃើញឳកាស ៖ លោក Jack Haldrup បានព្យាយាមស្វែងរកផលិតផល ឬក៏សាប៊ូដុះខ្លួនដើម្បីដោះស្រាយបញ្ហាស្បែកផ្ទាល់ខ្លួនរបស់គាត់ ទីបំផុតគាត់ក៏បានរកឃើញចន្លោះប្រហោងមួយក្នុងទីផ្សារសម្រាប់បញ្ហាសុខភាពស្បែកបុរស នោះគឺផលិតផលដែលមានគុណភាពខ្ពស់ធម្មជាតិដែលអាចដោះស្រាយបញ្ហាបុរសបាន…

·        កំណត់បញ្ហា ៖ មើលឃើញថាកង្វះខាតផលិតផលដែលមានគុណភាពសម្រាប់បុរសគឺជាឳកាសដ៏ល្អក្នុងការចាប់ផ្តើមបង្កើតម៉ាកយីហោមួយដ៏សក្តិសម…

·        បេសកកម្ម និងទស្សនវិស័យ ៖ គឺបង្កើតផលិតផលធម្មជាតិដែលផលិតដោយដៃ មានគុណភាព ជួយដោះស្រាយបញ្ហាបុរស…

 

 

២…សិក្សាស្រាវជ្រាវ និងពង្រឹង

·        ឆ្នាំ 2013

·        សិក្សាស្រាវជ្រាវផលិតផល និងតេស្តសាកល្បង ៖ គ្មានជំនាញគីមីវិទ្យានោះទេ តែគាត់បានព្យាយាមសិក្សាស្រាវជ្រាវរករូបមន្តធម្មជាតិដោយខ្លួនឯង រហូតអាចបង្កើតបានជាផលិតផលគម្រូ ចិងក្រោយរបៀបដែលគាត់បានសាកល្បងធ្វើតេស្តនោះគឺ ជាការធ្វើតេស្តលើ្បស្បែកខ្លួនឯងផ្ទាល់ គ្រួសារ និងមិត្តភក្តិរបស់គាត់ ក្រោយពីឃើញថាលទ្ធផលអាចទទួលយកបាន Jack Haldrup ក៏បានសាកល្បងតេស្តផ្សព្វផ្សាយលក់នៅលើទីផ្សារអនឡាញ ដើម្បីទទួលយកព័ត៌មានត្រឡប់…

·        យុទ្ធសាស្រ្ត និងការពង្រឹង ៖ Jack Haldrup បានចាប់ផ្តើមសាកល្បងលក់ផលិតផលសាប៊ូដុំរបស់គាត់តាមរយៈបណ្តាញសង្គម និងបណ្តាញផ្ទាល់របស់គាត់ ដើម្បីទទួលយកព័ត៌មានត្រលប់ សម្រាប់ពង្រឹងគុណភាព និងអភិវឌ្ឍន៍ផលិតផលរបស់គាត់ឲ្យកាន់តែមានប្រសឹទ្ធិភាព…

 

 

៣…ផែនការ និងយុទ្ធសាស្ត្រ

·        ឆ្នាំ 2013

·        តាមរយៈគំណិតរបស់លោក Jack Haldrup នៅពេលនោះគឺគាត់សម្រេចចិត្តធ្វើការលក់ផ្ទាល់ទៅអតិថិជន តាមរយការពង្រឹងម៉ាកយីហោនៅលើប្រព័ន្ធអនឡាញ…

·        អតិថិជនគោលដៅ ៖ អាយុ 18-45 ឆ្នាំ ដែលស្រលាញ់និងឲ្យតម្លៃលើផលិតផល ក៏ដូចជាបរិបទរស់នៅបែបធម្មជាតិ ជាពិសេសគឺមនុស្សប្រុស…

·        ម៉ូឌេលអាជីវកម្ម (Business model) ៖ (B2C លក់ផ្ទាល់ទៅអតិថិជន) , និងបានបន្ថែម Subscription នៅពេលក្រោយ… ដោយគ្រប់យ៉ាងគឺជាផែនការពឹងផ្អែក និងលក់លើប្រព័ន្ធអនឡាញ…

·        យុទ្ធសាស្ត្រតម្លៃ ៖ គឺផ្តោតលើតម្លៃ (Primium price)… ដែលជាផលិតផលផ្តោតលើគុណភាពខ្ពស់ និងអាចដោះស្រាយបញ្ហាបុរសសុខភាព និងសម្រស់បុរស…

 

 

៤…បង្កើតជាផលិតផលពិត

·        ឆ្នាំ 2013

·        Jack Haldrup បានចាប់ផ្តើមផលិតសាប៊ូជាមួយដើមទុនចាប់ផ្តើមប្រមាណជា 5,000 ដុល្លា នៅក្នុងចង្រ្កានបាយរបស់គាត់ដើម្បីដាក់លក់នៅលើទីផ្សារ តាមរយៈរូបមន្តដែលគាត់បានស្រាវជ្រាវ ដែលស្របជាមួយនឹងលក្ខណៈធម្មជាតិ មិនបង្កគ្រោះថ្នាក់ដល់សុខភាព…

·        ធ្វើឲ្យផលិតផលមានភាពខុសប្លែកពីផលិតផលដ៏ទៃ ៖ គំនិតដើម្បីជម្រុញការលក់ និងបង្កឲ្យមានភាពខុសប្លែកនៅលើទីផ្សារនោះគឺ លោក Jack Haldrup បានផ្តោតលើ គ្រឿងផ្សំធម្មជាតិ ផ្សំជាមួយនឹងធាតុកំប្លុកកំប្លែង ជាម៉ាកយីហោសម្រាប់បុរសដាច់ដោយឡែក… សូម្បីតែឈ្មោះក៏មានភាពខុសប្លែកដូចជា Bay Rum និង Pine Par ជាដើម… គាត់ក៏បានបន្ថែមនូវពាក្យថា ធ្វើដោយដៃ និងជាលក្ខណៈសេរីរាង្គ (ដែលមិនបង្កគ្រោះថ្នាក់)…

 

៥…ការរៀបចំប្រព័ន្ធច្បាប់ និងការរៀបចំប្រព័ន្ធហិរញ្ញវត្ថុ

·        ឆ្នាំ 2013-2014

ប្រព័ន្ធភាពស្របច្បាប់ ៖ នៅក្នុងចន្លោះឆ្នាំ 2013-2014 Jack បានចាប់ផ្តើមចុះឈ្មោះអាជីវកម្មជាផ្លូវការដោយរូបគេបានដាក់ឈ្មោះអាជីវកម្មជាផ្លូវការថា​ Dr. Squatch

·        ដើមទុន ៖ ការវិនិយោគដំបូងគឺមានចំនួនដើមទុនប្រហែលជា 5,000 ដុល្លា ​វាគឺជាប្រាក់សន្សំផ្ទាល់ខ្លួន…

·        រចនាសម្ព័ន្ធការងារ ៖ Jack បានផ្តោតលើការលក់ផ្ទាល់ និងចាប់ផ្តើមពង្រីកបន្តិចម្តងៗ ដោយរូបគេក៏បានរៀបចំប្រព័ន្ធសាច់ប្រាក់ និងការវិនិយោគត្រលប់…

 

៦…យុទ្ធសាស្ត្រទីផ្សារ និងការកសាងម៉ាកយីហោ

·        ឆ្នាំ 2014-2015

·        យុទ្ធសាស្ត្រទីផ្សារ ៖ ភាពជោគជ័យដ៏ធំបំផុតរបស់ Dr. Squatch គឺបានមកពីការផ្តោតលើទីផ្សារអនឡាញបែបឌីជីថល (Digital marketing)… និងយុទ្ធសាស្រ្តប្រើប្រាស់ Storytelling (បងប្អូនអាចអានសៀវភៅ គន្លឹះក្នុងការប្រើប្រាស់ Storytelling  សម្រាប់ពង្រីកអាជីវកម្មបន្ថែម)… Jack បានចាប់ផ្តើមមាតិកាកំប្លែង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនគោលដៅរបស់គេ… ដូចជា វីដេអូកំប្លែង រូបត្លុក និងមាតិការផ្សេងៗទៀតជាច្រើន… តាមរយៈរូបភាពទាំងនេះវាបានធ្វើឲ្យ Dr. Squatch មានភាពខុសប្លែកយ៉ាងខ្លាំងនៅលើទីផ្សារ ហើយវាក៏បានបង្កើតទៅជាអត្តសញ្ញាណថ្មីមួយទៀតសម្រាប់ក្រុមហ៊ុនមួយនេះ…

·        ការសាងម៉ាកយីហោ ៖ ម៉ាកយីហោ Dr. Squatch បានផ្តោតទៅលើបុរសក្នុងរូបភាពផ្សងព្រេងព្យាយាមស្វែងរកផលិតថែរក្សាស្បែក ក៏ដូចជាការបង្ហាញនូវភាពស្មោះត្រង់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ក៏ដូចជាលទ្ធផលពិតនៃអតិថិជន…

·        ផ្តោតលើទីផ្សារអនឡាញ​ ៖ Dr. Squatch បានរចនា និងរៀបចំឲ្យមានគេហទំព័រដ៏មានភាពទាក់ទាញសម្រាប់អ្នកប្រើប្រាស់ ដោយផ្តោតលើ ភាពសាមញ្ញ ងាយយល់ និងស្រួលចងចាំ… ជាពិសេសនោះគឺ Dr. Squatch បានរីកចម្រើនយ៉ាងលឿនតាមរយៈ Instagram និង Facebook....

·        ការផ្សព្វផ្សាយ (Marketiing Channele) ៖ ការឃោសនាលើប្រព័ន្ធឌីជីថល , ការបង្កើតមាតិកាប្លែកៗ, និងកិច្ចសហការជាមួយនឹងបុគ្គលដែលមានឥទ្ធិពល ​(​Infuencers) វាបានក្លាយជាផ្នែកមួយយ៉ាងធំក្នុងការជម្រុញឲ្យ Dr. Squatch ចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លាំង…

 

៧…ការលក់ និងចំនួនអតិថិជន

·        ឆ្នាំ 2015-2016

·        Dr. Squatch ចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ តាមរយៈការឃោសនាដ៏មានភាពទាក់ទាញ ពាក្យពីមាត់មួយទៅមាត់មួយ ក៏ដូចជានៅលើបណ្តាញសង្គម…

·        អាជីវកម្ម Dr. Squatch ចាប់ផ្តើមមានស្ថេរភាព និងចំនួនអ្នកប្រើប្រាស់កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយផ្តើមពីការលក់ក្នុងមួយសប្តាហ៍ 4-10 ដុំ ប្រមកជាការលក់ក្នុងមួយថ្ងៃចន្លោះពី 1000-2000  ដុំ… ព្រោះតែម៉ាកយីហោចាប់ផ្តើមមានការទទួលស្គាល់…

·        បង្កើតម៉ូឌេលថ្មីបន្ថែម ៖ Dr. Squatch បានចាប់ផ្តើមបង្កើត Business Model ថ្មីបន្ថែមដើម្បីធ្វឲ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការបញ្ជាទិញ ដោយម៉ូឌេលថ្មីនោះគឺ Monthly subscription model ដែលមានន័យថាអតិថិជនអាចទទួលបានផលិតផលប្រើប្រាស់ពីក្រុមហ៊ុន Dr. Squatch បានយ៉ាងងាយស្រួលដោយមិនចាំបាច់ធ្វើការបញ្ជាទិញនោះទេ ពោលគឺគ្រាន់តែពួកគេធ្វើការ Subscribe ជាមួយនឹងក្រុមហ៊ុន និងជ្រើសរើសផលិតផល នោះនឹងមានការដឹកជញ្ជូនដល់ផ្ទះជាប្រចាំខែ…

 

៨…ការប្រឈមនឹងបញ្ហា

·        មិនខុសពីអាជីវកម្ម Startups ដ៏ទៃ អាជីវកម្ម Dr. Squatch ក៏ដូចជាលោក Jack Haldrup ផ្ទាល់បានជួបប្រទះនូវឧបសគ្គជាច្រើននៅដើមគ្រាដូចជា ត្រូវបានគ្រួសារ មិត្តភក្តបដិសេដ អំពីគំនិតរបស់គេ ជាពិសេសគឺបញ្ហាដើមទុនវាគឺជាចំនុចបញ្ហាដ៏ធំ…

·        ក្នុងឆ្នាំ 2016-2017

·        ការប្រកួតប្រជែង ៖ ក្រុមហ៊ុន Dr. Squatch បានចាប់ផ្តើមជួបប្រទះដៃគូប្រកួតប្រជែងធំៗដូចជា ក្រុមហ៊ុន Dove និងក្រុមហ៊ុនផ្សេងៗទៀតជាច្រើន ដែលពួកគេគឺជាក្រុមហ៊ុនដែលមានលក់នូវផលិតផលសដៀងនឹងក្រុមហ៊ុន Dr. Squatch

·        បញ្ហាលំហូសាច់ប្រាក់ ៖ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមមានការរីកចម្រើន Dr. Squatch ក៏បានប្រឈមនឹងបញ្ហាលំហូសាច់ប្រាក់ ដែលវាបានធ្វើឲ្យមានការស្ទះប្រតិបត្តិការការងារជាខ្លាំង…

·        រៀនសូត្រពីបញ្ហា និងព្យាយាមសម្របខ្លួន ៖ ក្រុមហ៊ុន Dr. Squatch ក៏ដូចជាលោក Jack Haldrup បានព្យាយាមសម្របខ្លួន និងព្យាយាមសិក្សាស្រាវជ្រាវបង្កើតផលិតផលថ្មី ក្លិនថ្មី ដើម្បីធ្វើការណែនាំនៅលើទីផ្សារ …​ និងចាប់ផ្តើមពង្រឹងយុទ្ទសាស្ត្រទីផ្សារ ពង្រឹងម៉ាកយីហោបន្ថែម…

 

៩…ស្វែងរកវិធីឈ្នះ

·        ឆ្នាំ 2016 ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ​លោក Jack Haldrup បានចាប់ផ្តើម ប្រើប្រាស់វេទិកា Kickstarter ដែលត្រូវបានគេស្គាល់ថាជាវេទិការៃអង្គាសដើមទុនដើមទុនសម្រាប់ពង្រឹងអាជីវកម្ម Startups  ដែលមានដើមទុនតិច… នៅក្នុងចន្លោះឆ្នាំនោះបើតាមទិន្នន័យលោក Jack Haldrup បានរៃអង្គាសដើមទុនប្រមាណជា 100,000 ដុល្លា… ដែលវាគឺជាប្រាក់ដ៏សំខាន់សម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម…

·        នៅក្នុងឆ្នាំ 2017 ក្រោយពីមានដើមទុនគ្រប់គ្រាន់ ក្រុមហ៊ន ក្រុមហ៊ុន Dr. Squatch ក៏ត្រូវបានចាប់ផ្តើមជាផ្លូវការពេញលេញ ដែលមានការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងក្តុងក្តាំង…

·        គន្លឹះដែលប្លែក និងមានតម្លៃលើទីផ្សារ ៖ ឥទ្ធិពលនៃ Storytelling (កុំភ្លេចទិញសៀវភៅ គន្លឹះប្រើប្រាស់ Storytelling សម្រាប់ពង្រីកអាជីវកម្ម អានបន្ថែម) , មាតិកាកំប្លែង,​ និងផ្តោតលើអតិថិជនគោលដៅជាបុរស វាគឺជាផ្នែកមួយដែលបានទាញឲ្យក្រុមហ៊ុន Dr. Squatch អាចនៅឆ្ងាយពីដៃគូប្រកួតប្រជែង

·        ពង្រឹងបេសកកម្ម និងទស្សនវិស័យ ៖ តាមរយៈការរីកចម្រើន និងមានការគាំទ្រកាន់តែខ្លាំង ក្រុមហ៊ុន Dr. Squatch ក៏បានចាប់ផ្តើមពង្រឹងបេសកកម្ម និងទស្សនវិស័យបន្ថែម ដោយផ្តោតលើ ការប្តេជ្ញាចិត្តក្នុងការពង្រឹងគុណភាព និងផ្តោតលើការផលិតនូវផលិតផលធម្មជាតិដើម្បីជួយដោះស្រាយដល់បញ្ហាបុរស … ក៏ដូចជាធ្វើឲ្យម៉ាកយីហោរបស់ពួកគេមានតម្លៃ និងស្ថិតក្នុងការចងចាំរបស់មហាជន តាមរយៈសាច់រឿងនៅពីក្រោយឆាក…

 

 ១០…ពង្រឹង និងពង្រីក

·        ឆ្នាំ ​2018-2020

·        ក្រុមហ៊ុន Dr. Squatch បានចាប់ផ្តើមពង្រីកបន្ថែមតាមតម្រូវការទីផ្សារជាក់ស្តែង…

·        ពង្រីកផលិតផលថ្មី ៖ ក្រុមហ៊ុន Dr. Squatch បានដាក់ឲ្យប្រើប្រាស់នូវផលិតផលថ្មីៗជាច្រើនដូចជា សាប៊ូកក់សក់ សាប៊ូអប់សក់ ក៏ដូចជាសាប៊ូទឹកសម្រាប់សម្អាតខ្លួនជាដើម…

·        ពង្រីកតំណាងចែកចាយ ៖ ក្រុមហ៊ុន Dr. Squatch បានចាប់ផ្តើមពង្រីកតំណាងលក់រាយ ក៏ដូចជាបង្ហោះលក់នៅលើវេបសាយ ​Amazone  ជាដើម…

·        ពង្រឹងប្រតិបត្តិការការងារ ៖ លោក Jack Haldrup បានផ្តោតលើការពង្រឹងការលក់ជាលក្ខណៈស្វ័យប្រវត្តិ ដោយវិនិយោគលើប្រព័ន្ធដំណើរការ Automation ជាដើម…

 

១១…ស្ថេរភាព និងភាពជោគជ័យ

·        ឆ្នាំ 2020-បច្ចុប្បន្ន

·        ក្រុមហ៊ុន Dr. Squatch បានក្លាយជាម៉ាកយីហោមួយដ៏មានឥទ្ធិពលនៅលើទីផ្សារដ៏មានតម្លៃ និងជាជំនួយការដ៏ចាំបាច់សម្រាប់មនុស្សប្រុស… ដែលកំពុងតែធ្វើការយ៉ាងមមាញឹកក្នុងការអភិវឌ្ឍន៍នូវផលិតផលថ្មីជាច្រើនសម្រាប់បំពេញតម្រូវការទីផ្សារ…

·        ក្រុមការងារ ៖ Dr. Squatch បានពង្រឹងក្រុមការងារ និងបង្កើតក្រុមដឹកនាំ ដែលជាក្បាលម៉ាស៊ីនដ៏មានតម្លៃជាច្រើនសម្រាប់ជាជំនួយការក្នុងការពង្រឹង និងអភិវឌ្ឍខ្លួន…

·        វិនិយោគបន្ថែម ៖ Dr. Squatch បានធ្វើការវិនិយោគបន្ថែមទៅលើរឿងចាំបាច់ជាច្រើន ដូចជាប្រតិបត្តិការការងារ ការពង្រីកសង្វាក់ផលិតកម្ម ក៏ដូចជាពង្រឹងខ្លួនលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិច E-commerce…

 

អំពីហិរញ្ញវត្ថុ

Ø  ឆ្នាំ 2013 ដើមទុន 5,000 ដុល្លា ជាប្រាក់សន្សំ

Ø  ឆ្នាំ 2016  ពង្រីកដើមទុន ​100,000 ដុល្លា ជាប្រាក់បានពីការវិនិយោគ​ (បានពីវេទិកា Kickstarter)

Ø  ឆ្នាំ 2019 ពង្រីកដើមទុន 1,300,000  ដុល្លា ​ជាប្រាក់វិនិយោគពីក្រុមហ៊ុន Guild Capital

Ø  ឆ្នាំ​ 2021 ពង្រីកដើមទុនបានប្រហែលជា 100,000,000 ដុល្លា ដែលជាប្រាក់នៃតម្លៃភាគហ៊ុន និងប្រាក់អ្នកវិនិយោគបន្ថែម

Ø  នៅក្នុងឆ្នាំ 2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Dr. Squatch អាចមានតម្លៃនៅលើទីផ្សារប្រមាណជា 2,000,000,000 ដុល្លា

ü  ចំពោះក្បួនប្រើប្រាស់ និងស្វែងរកដើមទុនសូមបងប្អូនមានការប្រុងប្រយ័ត្ន ជាពិសេសករណីប្រមូលដើមទុន ខ្ញុំមិនទទួលខុសត្រូវជាដាច់ខាត…

 

  • *       បើសិនជាបងប្អូនគាំទ្រចំពោះការស្រាវជ្រាវ ឬក៏បងប្អូនមានបញ្ហាដូចខាងក្រោម៖

Ø  សូមចុចលីងតេលេក្រាម  https://t.me/Mr_EangNisotheara 

 


 

Comments

Popular posts from this blog