ក្រុមហ៊ុន Chubbies
ចាប់ផ្តើមពីទុន 5,000
ដុល្លា និងលក់បាន 129,000,000 ដុល្លា
នៅក្នុងឆ្នាំ 2011 ខែកក្កដា នៅតំបន់ Lake Tahoe ក្បែរទីក្រុង ដែលមានចំងាយជាង 35
ម៉ាយ ពីទីក្រុង San Francisco មានសម្លាញ់បួននាក់ដែលមានវ័យជាង
20ឆ្នាំ ពួកគេគឺជាអតីតសិស្សសកលវិទ្យាល័យ Stanford ក្នុងនោះរួមមាន Kyle,
Rainer, Preston, និង Tom
ពួកគេបានជំនុំគ្នាពីអាជីវកម្មសម្លៀកបំពាក់
ដោយពួកគេចង់បង្កើតអាជីវកម្មសម្លៀកបំពាក់មួយដែលអាចផ្តល់ក្តីសុខ
និងភាពរីករាយដល់អ្នកប្រើប្រាស់ … ក្រោយពីបានពិភាក្សាគ្នារួចពួកគេក៏សម្រេចចិត្តចូលលុយគ្នាម្នាក់
1,250 ដុល្លា ដែលសរុបបានប្រមាណជា 5,000 ដុល្លា ក្នុងការចាប់ផ្តើម…
ដោយសារតែដើមទុនតិចពួកគេមិនមានលទ្ធភាពស្វែងរករោងចក្រផ្ទត់ផ្ទង់បានឡើយ
ដូច្នេះការចាប់ផ្តើមដំបូងគឺជាការដេរដោយដៃ …
ក្រោយពីបានបង្កើតបានជាខោខ្លីលើក្បាលជង្គង់បានមួយចំនួន
ពួកគេក៏បានចាប់ផ្តើមយកខោខ្លីទាំងនោះទៅដាក់លក់តាមកម្មវីធីជប់លៀងនៅតាមឆ្នេរសមុទ្រ
ក៏ដូចជាការដាក់លក់នៅតាមសាខានៃសកលវិទ្យាល័យមួយចំនួន ត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ
ឃើញថាខោខ្លីរបស់ពួកគេត្រូវបានលក់អស់គ្មានសល់…
ដោយមើលឃើញពីសក្តានុពលនាពេលអនាគតពួកគេក៏ចាប់ផ្តើមធ្វើការកែប្រែ និងរចនាឲ្យមានសិល្បៈលម្អបន្ថែម
… ជាមួយនឹងដើមទុន
និងប្រាក់ចំនេញមួយចំនួន នៅក្នុងខែ កញ្ញាឆ្នាំ ដដែល ពួកគេក៏បានចាប់ផ្តើម បង្កើតនូវគេហទំព័រដាក់លក់វាជាទម្រង់អាជីវកម្មអេឡិចត្រូណិច
(E-commerce)... គ្មានអ្នកវិនិយោគ គ្មានកម្ចីធានាគារ
តែគឺពួកគេបានប្រើប្រាស់សមត្ថភាពរបស់ពួកគេក្នុងការបង្វិលសាច់ប្រាក់ និងវិនិយោគបន្ត…
នៅក្នុងឆ្នាំ 2012 ដោយសារតែឥទ្ធិពល
និងរបៀបធ្វើទីផ្សារបែបកំប្លែងៗរបស់ពួកគេវាក៏បានជម្រុញឲ្យអាជីវកម្ម
ឬក្រុមហ៊ុនដែលមានឈ្មោះថា Chubbies របស់ពួកគេអាចពង្រីកការលក់គុណនឹងពីរ
គុណនឹងបី រហូតដល់ពួកគេអាចបង្កើតបានដើមទុនពី 1,000,000 ដុល្លា
ដល់ជាង 10,000,000 ដុល្លា…
សួរថាតើវាជាអាថ៍កំបាំង? No... ទេ វាមិនមែនជាអាថ៍កំបាំងទេ
វាគឺជាការលក់ស៊េរីភាព បែបផែននៃជីវិតរបស់ពួកគេម្នាក់ៗ
ដែលមនុស្សគ្រប់គ្នានៅលើផែនដីត្រូវតែមាន… នៅក្នុងឆ្នាំ 2020 ក្រុមហ៊ុន
Chubbies របស់សម្លាញ់ទាំងបួននាក់បានកើតតម្លៃភាគហ៊ុនរហូតដល់ជាង
44,000,000 ដុល្លា និងនៅក្នុងឆ្នាំ 2021 ពួកគេក៏បានលក់ក្រុមហ៊ុន Chubbies នេះទៅឲ្យក្រុមហ៊ុន
solobrand ក្នុងតម្លៃ 129,000,000 ដុល្លា…
ហើយខាងក្រោមនេះជាដំណើរការទៅមុខរបស់ Chubbies
ដំណើរដើមទងនៃការចាប់ផ្តើម និងជំហ៊ានពង្រីកខ្លួន ៖
១…ក្តីសុបិន្ត (ទស្សនវិស័យ
ឬគំនិត)
·
បញ្ហា/តម្រូវការ ៖ ក្នុងឆ្នាំ 2011 ខែកក្កដា ស្ថាបនិកទាំងបួននាក់បានឃើញចន្លោះប្រហោងថានៅក្នុងពិភពម៉ូត (Fashion
industry) គឺខ្វះភាពកំប្លុក កំប្លែងដែលជាផ្នែកមួយនៃជីវិត
ដូច្នេះពួកគេក៏បានពិភាក្សាគ្នា…
·
ដំណោះស្រាយ ៖
ដើម្បីអាចដោះស្រាយបញ្ហាមួយនេះគឺពួកគេបាននឹកឃើញគំនិតក្នុងការបង្កើតខោខ្លីលើក្បាលជង្គង់ដែលមានបង្កប់នូវភាពរីករាយ
ជាជំនួញការដោះស្រាយបញ្ហាស្ត្រេសរបស់មនុស្សគ្រប់គ្នា
ជាពិសេសគឺអាចកំដរអារម្មណ៍ពួកគេនៅចុងសប្តាហ៍…
·
ទស្សនវិស័យ និងបេសកកម្ម ៖ គឺបង្កើតស៊េរីភាព
ផ្តល់ភាពរីករាយ លុបបំបំបាត់ទុកកង្វល់របស់មនុស្ស…
២…សិក្សាទីផ្សារ
និងពង្រឹងគំនិត
·
សិក្សាទីផ្សារ ៖
ពីដំបូងពួកគេបានផលិតបានជាផលិតផលសម្រេចមួយចំនួន
ពួកគេក៏បានស្លៀកវាដោយខ្លួនពួកគេផ្ទាល់ និងមួយចំនួនទៀតគឺពួកគេដាក់លក់
នៅក្នុងកម្មវិធីជប់លៀង ហើយក៏ឃើញថាគំនិតរបស់ពួកគេនឹងមានឥទ្ធិពលនាពេលអនាគត…
·
ពង្រឹងបន្ថែម ៖
ចាប់ផ្តើមឌីសាញ ឬក៏រចនាបន្ថែមឲ្យមានភាពរស់រវើកដែលអាចបំបាត់ទុកកង្វល់របស់មនុស្ស…
·
អតិថិជនគោលដៅ ៖ ក្មេងៗ
អ្នកប្រើប្រាស់បណ្តាញសង្គម សិស្សនិសិត
និងជាពិសេសគឺក្រុមមនុស្សឲ្យតម្លៃលើភាពរីករាយក្នុងជីវិត…
·
ដើមទុនដំបូង ៖ ប្រហែលជា 5,000 ដុល្លា…
៣…ផែនការ
និងយុទ្ធសាស្ត្រ
·
ផែនការលក់ ៖ គឺផ្តោតលើការលក់លីទីផ្សារអនឡាញ…
·
Business model / ម៉ូឌេលអាជីវកម្ម ៖
លក់ផ្ទាល់ឲ្យអតិថិជន-B2C,លក់តាមរយៈទីផ្សារអនឡាញ , លក់បែប E-commerce
, និងផ្តោតលើការផលិតមាតិកាសប្បាយៗ…
·
តម្លៃលក់ ៖ គឺចន្លោះពី 50-60 ដុល្លាក្នុងមួយខោ …
·
កំឡុងរដូវក្តៅ ខែ កក្កដា ឆ្នាំ 2011
៤…បង្កើតជាផលិតផលគម្រូ
·
អភិវឌ្ឍផលិតផល ៖
ដំបូងពួកគេបង្កើតជាផលិតផលគម្រូ និងដាក់លក់សាកល្បង
ក្រោយពេលមើលឃើញថាទីផ្សារហាក់ដូចជាមានតម្រូវការ ពួកគេក៏ចាប់ផ្តើមបង្កើតជាផលិតផលគោល
ដែលជាដំណាងនៃម៉ាកយីហោ…
·
គុណភាព និងភាពខុសប្លែក ៖
ពួកគេបានផ្តោតលើលំនាំផលិតផលដែលមានភាពដាច់ដោយឡែកមានតែមួយគ្មានពីរ (Unique
product) ដូចជាធ្វើឲ្យផលិតផល ឬខោខ្លីរបស់ពួកគេមើលទៅខ្ចូត (Cute) ដែលអាចបង្កជាភាពរីករាយដល់អ្នកប្រើប្រាស់ជាដើម…
៥…ផ្លូវច្បាប់
និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់
·
ការចុះឈ្មោះពាណិជ្ជកម្ម ៖
ពួកគេបានចុះឈ្មោះជាផ្លូវការសម្រាប់អាជីវកម្មរបស់ពួកគេថា Chubbies,LLC…
·
ប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ ៖ ពួកគេបានបង្កើតគណនីធានាគារដើម្បីគ្រប់គ្រងសាច់ប្រាក់ជាផ្លូវការ…
·
ការងារទាំងនេះគឺពួកគេបានធ្វើក្រោយពេលដែលការធ្វើតេស្តសាកល្បងដំបូងបានជោគជ័យ
ដូច្នេះការរៀបចំជាផ្លូវការរបស់ពួកគេគឺនៅចន្លោះខែ សីហា និងខែកញ្ញា ឆ្នាំ 2011 ដដែល…
៦…យុទ្ធសាស្ត្រទីផ្សារ
និងការសាងម៉ាកយីហោ
·
អត្តសញ្ញានៃម៉ាកយីហោ ៖ គឺជាឈ្មោះ Chubbies ដែលតំណាងឲ្យភាពគួរឲ្យស្រលាញ់ កំប្លែង និងភាពរីករាយជាដើម…
·
យុទ្ធសាស្ត្រទីផ្សារ ៖ លក់បែប(E-commerce= អតិថិជនអាចទិញដោយស្វ័យប្រវត្តិដោយខ្លួនឯង ដោយមិនចាំបាច់មានអ្នកឆ្លើយឆ្លង
ពោលគឺអតិថិជនស្រលាញ់មួយណាគឺពួកគេអាចបញ្ជាទិញ
ហើយអ្នកលក់គឺចាំតែរៀបចំឥវ៉ាន់ប៉ុណ្ណោះ)…និងលក់នៅលើអនឡាញ
ដោយមានប្រព័ន្ធបណ្តាញសង្គមជាជំនួយ តាមរយៈការផលិតមាតិកា បែបរីករាយ កំប្លែង ឬ
Storytelling ជាដើម ដើម្បីជម្រុញឲ្យអ្នកតាមដានឆាប់ចាំ និងស្គាល់…
៧…ការលក់
និងចំនួនអតិថិជន
·
បង្កើតវេបសាយដាក់លក់ ៖
ពួកគេបានបង្កើតវេបសាយដោយខ្លួនឯង និងដាក់ឲ្យអ្នកតាមដានប្រើប្រាស់ និងបញ្ជាទិញ…
·
យុទ្ធសាស្ត្រលក់ ៖ គឺមាត់ចាបមាត់ព្រាប (Word of
mouth)... តាមរយៈមាតិកាប្លែកៗដូចជារូបភាព វីដេអូ
របស់ពួកគេបានទាញចំណាប់អារម្មណ៍មនុស្សជាច្រើនឲ្យចូលទៅរក ខោខ្លីយីហោ Chubbies
របស់ពួកគេ… ដែលវាគឺជាយុទ្ធសាស្ត្រលក់
និងអាចកាត់បន្ថយចំណាយថ្លៃផ្សព្វផ្សាយយ៉ាងមានប្រសឹទ្ធភាព…
(ក្រោយមកនៅពេលដែលពួកគេចាប់ផ្តើមមានភាពរីកចម្រើន
ពួកគេក៏បានសហការជាមួយនឹងមនុស្សមានឥទ្ធិពលលើបណ្តាញសង្គមជាច្រើនដើម្បីឲ្យពួកគេជួយផ្សព្វផ្សាយ)…
·
សេវាកម្មអតិថិជន ៖
គឺពួកគេបានធ្វើឲ្យប្លែក ក៏ដូចជាការសាងទំនាក់ទំនង បង្កើតភាពរីករាយ កំប្លែង
និងផ្ញើរូបភាពថ្មីៗប្លែកទៅអតិថិជនចាស់…
·
ដោយសារតែភាពប៉ិនប្រសប់របស់ពួកគេ
ត្រឹមតែចំណូលខែដំបូងរបស់ពួកគេអាចបង្កើនបានរហូតដល់ចន្លោះជាង 20,000 ដុល្លា…
៨…បញ្ហាប្រឈម
·
ទោះបីជាមិនមានបញ្ហារាំងស្ទះខ្លាំងនៅពេលដំបូង
តែបញ្ហាដ៏ធំរបស់ពួកគេនោះគឺមិនអាចស្វែងអ្នកវិនិយោគបាន
ដូច្នេះពួកគេត្រូវប្រើប្រាស់សន្សំដោយខ្លួនឯង…
·
បន្ទាប់ពីបានមានឈ្មោះនៅលើទីផ្សារមួយរយៈខ្លីពួកគេក៏បានចាប់ផ្តើមប្រឈមនឹងបញ្ហាមួយចំនួនផ្សេងទៀតដូចជា
បញ្ហាពង្រីកទំហំផលិតកម្ម និងបញ្ហាគ្រប់គ្រងសាច់ប្រាក់
ក៏ដូចជាបញ្ហាតម្លៃដឹកជញ្ជូនជាដើម…
·
ដើម្បីដោះស្រាយបញ្ហាទាំងនេះពួកគេត្រូវផ្លាស់ទីកន្លែងស្នាក់នៅទៅនៅគៀគនឹងកន្លែងផលិត
ឬកន្លែងផ្គត់ផ្គង់ ពួកគេបានចាប់ផ្តើមរស់នៅជុំគ្នា ដើម្បីកាត់បន្ថយចំណាយ
និងថ្លៃដឹកជញ្ជូនជាដើម…
·
នៅក្នុងចន្លោះឆ្នាំ 2011-ដើមឆ្នាំ 2012 ពួកគេក៏អាចពង្រីកទំហំចំណូលបានប្រហែលជា
100,000 ដុល្លាពីការលក់…
៩…ស្វែងរកវិធីឈ្នះ
·
ផ្តោតលើភាពខុសប្លែក ៖
ខោខ្លីនៃក្រុមហ៊ុន Chubbies គឺដំណាងឲ្យភាពកំប្លែងសប្បាយរីករាយ
វាបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់អ្នកប្រើប្រាស់
និងបានក្លាយទៅជាអត្តសញ្ញាណដ៏រឹងមាំនៃម៉ាកយីហោមួយនេះ ពោលគឺនៅពេលដែលអតិថិជន
គិតចង់បំភ្លេចទុក ឬចង់បង្កើតភាពរីករាយផ្ទាល់ខ្លួន និងគ្រួសារ ពួកគេនឹងគិតឃើញដល់ Chubbies
វាប្រៀបដូចជា Storytelling មួយដ៏មានឥទ្ធិពលយ៉ាងខ្លាំង
ដែលបានចូលរួមទៅបំពេញអ្វីដែលខ្វះខាតនៅក្នុងជីវិតរបស់ពួកគេ (សូមអានសៀវភៅ
គន្លឹះប្រើប្រាស់ Storytelling ដើម្បីពង្រីកអាជីវកម្ម
ដោយចុចលីងនៅខាងក្រោម)…
·
ចាប់ផ្តើមផ្តោតលើ បេសកកម្ម និងទស្សនវិស័យ ៖
ទទួលស្គាល់ការពិត ថាជីវិតគឺត្រូវការភាពរីករាយ …កុំស្មុគស្មាញពេក…
·
នៅក្នុងចន្លោះឆ្នាំ 2012-2014
ក្រោយពេលដែលមានបេសកកម្ម និងទស្សនវិស័យច្បាស់លាស់ហើយ …
និងជាពិសេសគឹសមត្ថភាពធ្វើឲ្យខោខ្លីមួយក្លាយជាផលិតផលដែលប្លែក
និងអាចចាប់យកចំណែកទីផ្សារបានយ៉ាងល្អ
ថែមទាំងអាចឈរនៅលើទីផ្សារបានយ៉ាងរឹងមាំក្រុមហ៊ុន Chubbies ក៏អាច
បង្កើនចំណូលពីការលក់រហូតដល់ជាង 1,000,000 ដុល្លា…
១០…ចាប់ផ្តើមពង្រីក
ក្រោយមានភាពរីកចម្រើន
·
ការពង្រីក ៖ ពួកគេបានពង្រីកផលិតផលបន្ថែមដូចជា
សម្លៀកបំពាក់ហែលទឹក ក៏ដូចជាខោខ្លីដែលមានការរីករចនាប្លែកៗជាច្រើនបន្ថែម…
លើសពីនេះពួកគេក៏បានពង្រីកក្រុមការងារ និងទំហំប្រតិបត្តិការបន្ថែមផងដែរ…
·
ពង្រឹងប្រសឹទ្ធិភាពការងារ ៖
ពួកគេបានផ្តោតលើការពង្រឹងប្រព័ន្ធបញ្ជាទិញដោយស្វ័យប្រវត្តិ ក៏ដូចជាការពង្រឹង
និងពង្រីកទំហំសង្វាក់ផលិតកម្មការងារ…
·
ពង្រឹងម៉ាកយីហោ និងរក្សាអតិថិជនចាស់ ៖
ពួកគេបានចាប់ផ្តើមពង្រឹងម៉ាកយីហោ ក៏ដូចជាផ្តោតលើការថែរក្សាអតិថិជនចាស់
តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមមនុស្សដែលមានឥទ្ធិពលជាច្រើន (Influencer) ព្រោះតែពួកគេមានអ្នកគាំទ្រច្រើន…
·
នៅក្នុងចន្លោះឆ្នាំ 2015-2016 ពួកគេបានធ្វើការវិនិយោគត្រលប់ និងអាចពង្រីកទំហំចំណូលបានប្រមាណជា 10,000,000
ដុល្លា…
១១…ស្ថេរភាព
និងភាពជោគជ័យ
·
ស្រាវជ្រាវ និងច្នៃប្រឌិត ៖
ពង្រីកទំហំផលិតកម្ម បង្កើតផលិតផលថ្មីៗ ប្លែកៗ និងរក្សាជំហអត្តសញ្ញាណបែបកំប្លែង…
·
ក្រុមការងារ និងថ្នាក់ដឹកនាំ ៖
សហស្ថាបនិកទាំងបួន នៅតែបន្តដឹកនាំ និងពង្រឹងសមត្ថភាពដឹកនាំ
ក៏ដូចជាការពង្រីកចំនួនក្រុមការងារ…
·
ស្ថានភាពហិរញ្ញវត្ថុ
៖ គិតត្រឹមឆ្នាំ 2020 ក្រុមហ៊ុន Chubbies មានតម្លៃភាពហ៊ុនប្រមាណជា 44,100,000 ដុល្លា ហើយនៅក្នុងឆ្នាំ 2021
ក្រុមហ៊ុនមួយនេះក៏ត្រូវបានទិញដោយក្រុមហ៊ុន solobrand ក្នុងតម្លៃប្រមាណជា 129,000,000 ដុល្លា…
ចាប់តាំងពីពេលនោះមកមិនមានព័ត៌មានសាធារណៈទាក់ទងនឹងលុយកាក់ឡើយ…
Ø បញ្ជាក់ការស្រាវជ្រាវអាចមានកំហុស
ហើយរាល់ព័ត៌មានដែលខ្ញុំបានចែករំលែកទាំងនេះគឺបានមកពីការស្រាវជ្រាវ
រួមមានទាំងព័ត៌មានទូទៅ ក៏ដូចជាការបកស្រាយរបស់ស្ថាបនិកទាំងបួននាក់នៅលើបណ្តាញសង្គម…
Ø បងប្អូនអាចយកគម្រូអាជីវកម្មរបស់ពួកគេទៅប្រើប្រាស់សម្រាប់ការចាប់ផ្តើមរបស់បងប្អូនបាន
តែក្នុងករណីបងប្អូនធ្វើការប្រមូលទុន ឬមូលនិធិផ្សេង ខ្ញុំមិនទទួលខុសត្រូវជាដាច់ខាត…
ជាចុងក្រោយបើសិនជាបងប្អូនគាំទ្រចំពោះការស្រាវជ្រាវ
ឬចង់ទទួលបានភាពលម្អិតក្នុងក្បួនរៀបចំយុទ្ធសាស្ត្រអាជីវកម្មខ្នាតតូច
និងត្រូវការការប្រឹក្សាយោបល់បន្ថែម
បងប្អូនអាចចូលរួមជាមួយខ្ញុំបានតាមរយៈលីងតេលេក្រាមខាងក្រោម តម្លៃត្រឹមតែ 15 ដុល្លាប៉ុណ្ណោះ
អត្ថប្រយោជន៍ដែលបងប្អួននឹងទទួលបាន៖
ü
សៀវភៅយុទ្ធសាស្ត្ររៀបចំ Storytelling សម្រាប់អាជីវកម្មមួយក្បាលដែលមានតម្លៃ 10 ដុល្លា
ដោយឥតគិតថ្លៃ (ដឹកជញ្ញូនឥតគិតថ្លៃ)…
ü
គម្រូផែនការអាជីវកម្មខ្នាតតូច…
ü
របៀបដោះស្រាយបញ្ហាប្រឈមក្នុងអាជីវកម្ម…
ü
គន្លឹះប្រើប្រាស់បណ្តាញសង្គមឲ្យអស់ពីសក្តានុពលដោយឥតគិតថ្លៃ
សម្រាប់ពង្រីកអាជីវកម្ម (មេរៀន)
ü
គន្លឹះបង្កើតមាតិកាដើម្បីជម្រុញអាជីវកម្ម
(មេរៀន)
Ø សូមចុចលីងតេលេក្រាម https://t.me/Mr_EangNisotheara ឬ ចុចលេខ Telegram
099 33 77 37
Comments
Post a Comment