Posts

Image
ក្រុមហ៊ុន Chubbies ចាប់ផ្តើមពីទុន 5,000 ដុល្លា ​និងលក់បាន 129,000,000  ដុល្លា នៅក្នុងឆ្នាំ 2011 ខែកក្កដា នៅតំបន់ Lake Tahoe ក្បែរទីក្រុង ដែលមានចំងាយជាង 35 ម៉ាយ ពីទីក្រុង ​​​ San Francisco  មានសម្លាញ់បួននាក់ដែលមានវ័យជាង 20 ឆ្នាំ ពួកគេគឺជាអតីតសិស្សសកលវិទ្យាល័យ Stanford  ក្នុងនោះរួមមាន Kyle, Rainer, Preston, និង Tom ពួកគេបានជំនុំគ្នាពីអាជីវកម្មសម្លៀកបំពាក់ ដោយពួកគេចង់បង្កើតអាជីវកម្មសម្លៀកបំពាក់មួយដែលអាចផ្តល់ក្តីសុខ និងភាពរីករាយដល់អ្នកប្រើប្រាស់ … ក្រោយពីបានពិភាក្សាគ្នារួចពួកគេក៏សម្រេចចិត្តចូលលុយគ្នាម្នាក់ 1,250 ដុល្លា ដែលសរុបបានប្រមាណជា 5,000 ដុល្លា ក្នុងការចាប់ផ្តើម… ដោយសារតែដើមទុនតិចពួកគេមិនមានលទ្ធភាពស្វែងរករោងចក្រផ្ទត់ផ្ទង់បានឡើយ ដូច្នេះការចាប់ផ្តើមដំបូងគឺជាការដេរដោយដៃ … ក្រោយពីបានបង្កើតបានជាខោខ្លីលើក្បាលជង្គង់បានមួយចំនួន ពួកគេក៏បានចាប់ផ្តើមយកខោខ្លីទាំងនោះទៅដាក់លក់តាមកម្មវីធីជប់លៀងនៅតាមឆ្នេរសមុទ្រ ក៏ដូចជាការដាក់លក់នៅតាមសាខានៃសកលវិទ្យាល័យមួយចំនួន ត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ ឃើញថាខោខ្លីរបស់ពួកគេត្រូវបានលក់អស់គ្មានសល់… ដោយមើលឃើញពីសក្តានុពលនាពេលអនាគតពួកគេក៏ចាប់ផ្តើម...
Image
ក្រុមហ៊ុន Dr. Squatch ពីទុន 5,000 ដុល្លា ទៅជាក្រុមហ៊ុនរកចំណូលបានប្រមាណជា 400,000,000  ដុល្លា (មានតម្លៃប្រមាណជា 2,000,000,000 ដុល្លា)   Jack Haldrup មិនមែនជាកូនអ្នកមាននោះទេ គាត់មានឪពុកម្តាយដែលមានជីវភាពសាមញ្ញមួយ Jack Haldrup ក៏មិនមានប្រវត្តិជាអ្នកជំនាញផ្នែកគីមីវិទ្យានោះទេ… គាត់បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Indiana ក្នុងឆ្នាំ 2010 … ដំណើរផ្សងព្រេងក្នុងនាមជាសហគ្រិនរបស់គាត់គឺវាបានកើតឡើងដោយចៃដន្យ គឹដោយសារតែបញ្ហាប្រតិកម្មស្បែករបស់គាត់ គាត់បានព្យាយាមប្រើប្រាស់សាប៊ូដុំជាច្រើន ដែលគាត់បានឃើញតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម… តែចុងក្រោយគឺមិនអាចដោះស្រាយបញ្ហាប្រតិកម្មស្បែករបស់គាត់បានឡើយ ដូច្នេះគាត់ក៏បានសម្រេចចិត្តចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវរូបមន្តធម្មជាតិ និងបង្កើតសាប៊ូដុំដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួនរហូតអាចបង្កើតបានជាអណាចក្រដ៏ធំក្នុងការដោះស្រាយបញ្ហាបុរស…     ដំណើរដើមទងនៃការចាប់ផ្តើម និងជំហ៊ានពង្រីកខ្លួន ៖   ១…ក្តីសុបិន្ត (ការបំផុសគំនិត) ·         ឆ្នាំ 2013 ·         មានបញ្ហា...